ពត៌មាន
កម្មវិធិសិក្សា


ការិយាល័យរបស់ពួកយើងបានផ្លាស់ទៅ៖


មជ្ឈមណ្ឌលកម្ពុជាអាល្លឺម៉ង់
នៅ មេតា ហោស៍ ភ្នំពេញ

ផ្ទះលេខ៣៧ មហាវិថី ព្រះសុធារស
សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន
ភ្នំពេញ, ប្រទេសកម្ពុជា


ប្រលង SD1 » មាតិការនៃ SD1
 
 
មាតិការនៃ SD1
 
ដោយការសរសេរ
 
ការស្តាប់
20 នាទី 03 ផ្នែក
អ្នកស្តាប់ការសន្ទនាប្រចាំថ្ងៃខ្លីៗ ការសន្ទនាតាមរយៈទូរស័ព្ទ ឬការប្រកាស់ជាសាធារណៈ ហើយជាមួយគ្នានោះ អ្នកនឹងធ្វើលំហាត់ដែលមាន សំនួរចំលើយជាច្រើនសំរាប់ជ្រើសរើស។
&bnsp;
 
អ្នកគួរតែយល់នូវ ពត៌មានងាយៗ ពាក្យ និងប្រយោគនៃការសន្ទនា ជាលក្ខណៈផ្ទាល់ខ្លួន និងផ្លូវការ។ ពាក្យទាំងអស់ត្រូវបាន និយាយយឺតៗ និងច្បាស់។
 
ការអាន
25 នាទី 03 ផ្នែក
អ្នកអានអត្ថបទ កំណត់ត្រាខ្លួៗ ការផ្វព្វផ្សាយតូចៗ ឬក៏សញ្ញាបញ្ឈរ និងបង្ហាញទិសផ្សេងៗ ហើយជាមួយគ្នានោះ អ្នកធ្វើលំហាត់ ដែលមានសំនួរចំលើយ ច្រើនសំរាប់ជ្រើសរើស។
&bnsp;
 
អ្នកគួរតែយល់នៅកំនត់ត្រាខ្លីៗ សញ្ញាបង្ហាញទិសងាយៗ ការផ្សព្វផ្សាយ ឬក៏ការប្រកាស់ពត៌មានផ្សេងៗ។
 
សរសេរ
20 នាទី 02 ផ្នែក
អ្នកត្រូវតែអាចបំពេញនូវ បែបបទខ្លីៗ និងសរសេរអត្ថបទខ្លីៗ ទាក់ទងទៅនិងស្ថានភាព រស់នៅប្រចាំថ្ងៃ។
&bnsp;
 
អ្នកត្រូវបំពេញបែបបទ ជាមួយនិងពត៌មានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ ។ល។ ហើយអាចសរសេរអត្ថបទខ្លីងាយៗ ដូចជាប័ណ្ណប្រៃសណីយ៍ លិខិតអញ្ចើញ និងការផ្តល់ពត៌មានផ្សេងៗ។
 
 
ផ្ទាល់មាត់
 
ការនិយាយ
15 នាទី 03 ផ្នែក ប្រលងជាក្រុម
អ្នកត្រូវតែនាំខ្លួនអោយក្រុម តាមរយៈតារាងនៃពាក្យដែលបានផ្តល់អោយ។ អ្នកជ្រើសរើសរូបភាព សួរសំនួរ និងឆ្លើយសំនួររបស់គេ។ អ្នកជ្រើសរើសរូបភាព និងបង្កើតជាសំនួរ ហើយអាចបកស្រាយសំនួរនោះផងដែរ។
&bnsp;
 
អ្នកត្រូវទំនាក់ទំនងជាមួយដៃគូរបស់អ្នក ប្រសិនជាពួគាត់និយាយៗ ហើយច្បាស់ៗ។ អ្នកត្រូវតែអាចបង្កើតនូវសំនួរ និងឆ្លើយតបនូវសំនួរទាំងនោះបាន។